khmer eng
  • ឯកឧត្តម សាន់ ឡាទីន អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ផ្ទះ និងគោ ជូនគ្រួសារក្រីក្រក្នុងស្រុកឆ្លូង ខេត្តក្រចេះ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញប្រគល់ផ្ទះចំនួន ៤ខ្នង និងគោចំនួន ២ក្បាល ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងនោះនៅឃុំព្រែកសាម៉ាន់ ផ្ទះ​ចំនួន២ខ្នង គោចំនួន២ក្បាល  នៅឃុំពង្រ ផ្ទះ​ចំនួន១ខ្នង និងនៅឃុំខ្សាច់អណ្ដែត ផ្ទះចំនួន១ខ្នង ស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍។
    ពិធីនេះមានការចូលរួមពីឯកឧត្ដម កៅ អុីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងតំណាងអង្គការហាសាណះ និងអង្គការមូលនិធិអភិវឌ្ឍមុស្លិមកម្ពុជា(CMDF) ដែលជាតំណាងម្ចាស់គម្រោងជំនួយខាងលើ។

    ប្រភព៖ ការិយាល័យ​អមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨
    សម្រួល​ខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត